Saturday, August 8, 2020
Latest:
ពត៌មានអន្តរជាតិ

ប្រធានាធិបតី​ហ្វីលីពីន​ បន្តប្រកាសថានឹងប្រហារជីវិត អ្នកទោសគ្រឿងញៀន ដោយការចាក់ថ្នាំសម្លា ប់

Spread the love

ប្រធានាធិបតី​ហ្វីលីពីន លោក​រ៉ូ​ឌ្រី​ហ្គោ ឌុ​ត​ទែត​( Rodrigo Duterte) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​កក្កដា​ថា ជនល្មើស​គ្រឿងញៀន នឹង​ត្រូវ​បាន​ប្រហារជីវិត​ដោយ​ការចាក់​ថ្នាំ​សម្លាប់​ដែល​​ជា​កិច្ច​ខំប្រឹង​របស់លោក​ក្នុង​ការជំរុញ​ឱ្យ​មានទោ​ស​ប្រហារជីវិត​ក្នុង​សង្គ្រាម​គ្រឿងញៀន ដែល​បាន​សម្លាប់​មនុស្ស​រាប់ពាន់​នាក់​។​

​នៅក្នុង​សុន្ទ​រក​ទៅកាន់​ប្រជាជាតិ​ទាំងមូល​នោះ លោក​ឌុ​ត​ទែត ក៏​បាន​សារភាព​ផងដែរ​ថា ការឆ្លើយតប​របស់​រដ្ឋាភិបាល​ចំពោះ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​គឺ​” នៅ​ឆ្ងាយ​ពី​ភាពល្អ​ឥត​ខ្ចោះ ” នៅ​​ពេល​ចំនួន​ករណី​ឆ្លង​វីរុស​បាន​កើនឡើង​ដល់ ៨២.០០០ នាក់ ដោយ​មាន​មនុស្ស​ជិត​២.០០០ នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​។​

​លោក ត្រូវបាន​គេ​រំពឹងថា​នឹង​ប្រើ​សុន្ទរកថា​ប្រចាំ​ឆ្នាំ​នេះ​ទៅ​កាន់ សមាជិក​សភា​ដើម្បី​រៀបចំ​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការ​ងើប​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់​ពី​វា​បាន​ធ្លាក់ចុះ​ជាមួយនឹង​ការបាត់បង់​​ការងារ​រាប់លាន​នាក់​នៅក្នុង​អំឡុង​ពេល​បិទ​ប្រទេស​នេះ​ជាង​៤​ខែ​។

​ប៉ុន្តែ​លោក​ឌុ​ត​ទែតបាន​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​នោះទេ​។ ផ្ទុយ​ទៅ​វិញ​នោះ​លោក​បាន​ឆ្លៀត​យក​ឱកាស​នេះ​ជា​ថ្មី​ជំរុញ​សភា​ដែល​គ្រប់គ្រង​ដោយ​សម្ព័ន្ធមិត្ត​របស់លោក​ដើម្បី​ឱ្យ​មាន​ទោស​ប្រហារជីវិត​​ឡើងវិញ ដែល​ជា​មូលដ្ឋាន​សំខាន់​នៃ​ចំណាត់ការ​ប្រឆាំង​អំពើ​ឧក្រិដ្ឋកម្ម ដែល​បាន​ជួយ​ឱ្យ​លោក​ជាប់ឆ្នោត​កាលពី​ឆ្នាំ ២០១៦ ។​

​វា​កើត​ឡើង​គឺ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​លោក​បាន​ចុះហត្ថលេខា​លើ​ច្បាប់​ប្រឆាំង​អំពើ​ភេរវកម្ម​ដែល​អ្នក​រិះគន់​និង​អ្នកការពារ​សិទិ្ធមនុ​ស្ស​ភ័យខ្លាច​ថា​នឹង​ត្រូវ​បាន​ប្រើ​ដើម្បី​តម្រង់​គោលដៅ​ទៅលើ​គូ​ប្រជែង​របស់​រដ្ឋាភិបាល​៕​

Leave a Reply

Your email address will not be published. Required fields are marked *