Saturday, August 8, 2020
Latest:
ពត៌មានជាតិ

អាសន្នធំ! រៀតណាមជម្លៀសមនុស្ស ៨​ម៉ឺន​នាក់​ចេញពី​ក្រុង​ដា​ណាំង​ ដោយសារ​ផ្ទុះ​កូវី​ដ​១៩

Spread the love

​វៀតណាម​កំពុង​ចាប់ផ្តើម​ជម្លៀស​មនុស្ស​ប្រមាណ​៨០.០០០​នាក់ ភាគច្រើន​ជា​អ្នកទេសចរ ចេញពី​ទីក្រុង​ដា​ណាំង​ភាគ​កណ្តាល​បន្ទាប់ពី​អ្នក​រស់នៅក្នុង​ទីក្រុង​នេះ​៣​នាក់​ទៀត​បាន​ពិនិត្យ​សុខភាព​​និង​រក​ឃើញ​វីរុស​កូរ៉ូណា​កាលពី​ចុង​សប្តាហ៍ នេះ​បើ​តាម​រដ្ឋាភិបាល​វៀតណាម​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​កក្កដា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​កំពុង​ស្ថិតក្នុង​ស្ថានភាព​ប្រុងប្រយ័ត្ន​ខ្ពស់​ក្រោយ​ពី​រដ្ឋាភិបាល​កាលពី​ថ្ងៃ​សៅរ៍​បាន​បញ្ជាក់​អំពី​ការឆ្លង​ក្នុង​សហគមន៍​លើក​ទី​ដំបូង​ចាប់តាំងពី​ខែ​មេសា និង​៣​នាក់​ទៀត​ត្រូវ​​បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ ដោយ​ពួកគេ​សុទ្ធ​តែ​អ្នក​រស់នៅ​ក្នុង​ក្រុង​ដា​ណាំ​ង​។​

​រដ្ឋាភិបាល​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការជម្លៀស​មនុស្ស​នេះ​នឹង​ចំណាយ​ពេល​យ៉ាងតិច​៤​ថ្ងៃ​តាម​ជើងហោះហើរ​ក្នុងស្រុក ដោយ​ត្រូវ​ចំណាយ​ការដឹក​ប្រមាណ​១០០​ជើង​ពី​ដា​ណាំង​ទៅកាន់​​ទីក្រុង​១១​នៅ​វៀតណាម​។​

​វៀតណាម​បាន​ធ្វើ​ចត្តា​ឡី​ស័ក​យ៉ាង​ហ្មត់ចត់​ព្រមទាំង​ធ្វើការ​ពិនិត្យ​រក​វីរុស​ទូទៅ​មួយ នាំអោយ​ប្រទេស​មួយ​នេះ​មាន​អ្នក​ឆ្លង​សរុប​ត្រឹមតែ​៤២០​នាក់​និង​មិន​មាន​អ្នកស្លាប់​ដោយ​ជំងឺឆ្លង​នេះ​ទេ​។​វៀតណាម​​នៅ​បិទ​ទេសចរណ៍​បរទេស តែ​មាន​កំណើន​ការធ្វើដំណើរ​ក្នុងស្រុក​នៅពេល​ថ្លៃ​សំបុត្រ សណ្ឋាគារ​និង​កន្លែង​កម្សាន្ត​នានា​ចុះថោក​ចំ​ពេល​ការ​រឹតត្បិត​ការធ្វើដំណើរ​ត្រូវបាន​បន្ធូរបន្ថយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឥឡូវ អ្នក​វិល​មក​ពី​ក្រុង​ដា​ណាំង​ទៅកាន់​ផ្នែក​ផ្សេង​នៃ​ប្រទេស​ត្រូវ​ដាក់​ខ្លួន​នៅក្នុង​ផ្ទះ​ដាច់​ឆ្ងាយ​ពី​គេ​១៤​ថ្ងៃ​។​

​បន្ទាប់​ពី​ការរកឃើញ​ការឆ្លង​ក្នុង​សហគមន៍​នេះ នាយករដ្ឋមន្ត្រី​វៀតណាម​បាន​បញ្ជា​អោយ​ប៉ូលិស​ស៊ើបអង្កេត​ក្រុម​មួយ​ដែល​លួច​នាំ​ចូល​ជន​បរទេស​ទៅ​វៀតណាម​កណ្តាល​ដោយ​ខុសច្បាប់​បន្ទាប់​ពី​ការឆ្លង​ក្នុង​សហគមន៍​លើក​ទី​១​ក្នុង​រយៈពេល​១០០​ថ្ងៃ​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោកនាយក​រដ្ឋមន្ត្រី ង្វៀន សួន​ហ្វ៊ុក បាន​បញ្ជា​អោយ​ក្រសួង​សន្តិសុខ​សាធារណៈ​ធ្វើការ​ស៊ើបអង្កេត​និង​ចាត់​ការអោយ​ម៉ឺងម៉ាត់​លើ​ក្រុម​ដែល​លួច​នាំ​ជន​បរទេស​ដោយ​ខុស​ច្បាប់​ចូល​ក្រុង​ដា​ណាំង​និង​ខេត្ត ក្វា​ង ណា​ម​។​

​សារព័ត៌មាន​រដ្ឋ​កាល​ពី​ថ្ងៃអាទិត្យ​បាន​និយាយថា ប៉ូលិស​នៅ​ដា​ណាំង​បាន​ចាប់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់ និង​ថា​បុរស​នេះ​ជា​មេក្លោង​ក្រុម​ឧក្រិដ្ឋ​មួយ ដែល​ជួយ​នាំ​មនុស្ស​ចូល​ពី​ចិន​មក​វៀតណាម​ដោយ​​ខុសច្បាប់​។​

​កាលពី​ថ្ងៃ​ចន្ទ រដ្ឋាភិបាល​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយ​ថា អាជ្ញាធរ​នៅ​ខេត្ត​ហា យ៉ាង ជាប់​ព្រំដែន​ចិន បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​ជាង​១.៥០០​នាក់​ដោយសារ​លួច​ចូលក្នុង​​ខេត្ត​ខុសច្បាប់​ចាប់តាំងពី​ខែ​ឧសភា​មក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​វៀតណាម​ឥឡូវ​មាន​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​នេះ​៤២០​នាក់ តែ​៣៦៥​នាក់​បាន​ជាសះស្បើយ និង​នៅសល់តែ​៥៥​នាក់​កំពុង​ដេកពេទ្យ ។​មនុស្ស​ជាង​១១.០០០​នាក់​ទៀត​ត្រូវបាន​ធ្វើ​ចត្តា​ឡី​ស័ក នៅ​មន្ទីរពេទ្យ មណ្ឌល​និង​នៅតាម​ផ្ទះ​៕ អត្ថបទ៖ រស្មីកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *