Saturday, August 8, 2020
Latest:
ពត៌មានជាតិ

ប្រយ័ត្នឲ្យខ្លាំង! លោកស្រី ឱ វណ្ណឌី​ន បញ្ជាក់ពីលទ្ធភាព​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ ចូល​សហគម​ន៍៍

Spread the love

ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌី​ន បាន​ថ្លែងថា លទ្ធភាព​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ ចូល​សហគម​ន៍ យើង​មិនអាច​មើលរំលង​បានឡើយ ។ ដូច្នេះហើយ បានជា​ក្រសួងសុខាភិបាល តែងតែ​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវតែ​បន្ត​កិច្ចការពារ​ខ្លួន​ជាប់​ជានិច្ច​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បន្តថា “​ថ្ងៃនេះ ថ្វីត្បិតតែ​ការរកឃើញ​អ្នក​វិជ្ជមាន វីរុស​កូ​វីដ​-១៩ ចំនួន ២៣​នាក់ ទៀត ជា​ករណី​នាំចូល​ក៏ពិតមែន តែ​វា​ជា​ចំនួន​ច្រើនណាស់ ដែល​យើង​មិនអាច​ដឹងបាន​ថា តើ​បន្ត​ទៅមុខទៀត​យ៉ាងណាដែរ​នោះទេ​? ដូច្នេះ សូម​អ្នកដើរ​កម្សាន្ត ទាំងអស់ ត្រូវតែ​ចេះ​ប្រុងប្រយ័ត្ន​មែនទែន ដោយសារ​ហានិភ័យ​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ ដែល​អាច​កើតមាន​គ្រប់ពេលវេលា គ្រប់​កាល​:​ទេស​: និង​គ្រប់​ទីកន្លែង​ទាំងអស់​។ សុំ​កុំ​ភ្លេចខ្លួន និង​សុំ​កុំ​សន្តិភាព​និយម​ជាមួយ​វីរុស​កូ​វីដ​-១៩ នេះ​ឲ្យ​សោះ​។ សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មាន​សុខ​ភាពល្អ ចៀសផុត​ការចម្លង​វីរុស​ដ៏​កាច​សាហាវ​មក​បុគ្គល មក​ក្រុមគ្រួសារ និង​ចៀស​ផុតពី​ការចម្លង​ចូល​សហគម​ន៌​ជា​បន្តទៀត​។​”​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​២៥ ខែកក្កដា នេះ កម្ពុជា​រកឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ ថ្មី ចំនួន ២៣​នាក់​បន្ថែមទៀត ខណៈ​ដែលមាន​អ្នកជា​សះស្បើយ មួយ​នាក់​បន្ថែម​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

• អ្នកជា​សះស្បើយ​ទូទាំងប្រទេស ចំនួន ១៤៣​នាក់​
• អ្នក​កំពុង​សម្រាក​ព្យាបាល ចំនួន ៨២​នាក់​
• អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ ទូទាំងប្រទេស ចំនួន ២២៥​នាក់​៕​ អត្ថបទ៖ រស្មីកម្ពុជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *